Popular Posts

គន្លឹះ១០យ៉ាងនៅពេល Windows 7 ដើរយឺត

គន្លឹះ១០យ៉ាងនៅពេល Windows 7 ដើរយឺត


ជាង៩០% នៃ Windows 7 រងការប៉ះពាល់ដល់​ដំណើរ​ការ​ដោយសារ​តែ registry ដែល​ខូចហើយតែមិនទាន់បានលុបទាំងស្រុងហើយ registry ដែល​ខូចៗ​ទាំងនេះកើតឡើងដោយសារ​ការ​ដំឡើង និងលុប​កម្មវិធី​ផ្សេងៗ ឬ​ការកែ​នូវ​សមសភាពរបស់ System មួយចំនួន ។សូមអនុវត្តតាមការណែនាំខាងក្រោមនេះ
​ចំណុច​ទី១៖ សម្អាត​នូវ Registry កុំព្យូទ័រ​របស់អ្នក​
នៅពេល​លោកអ្នក​ប្រើ​នូវ​កុំព្យូទ័រលោកអ្នក​យូរទៅៗ​លោកអ្នក​ប្រាកដជាមានបញ្ហាហើយបញ្ហាទាំងនេះជាធម្មតាកើតឡើង​ដោយសារ Registry មានការពូនផ្តុំ​នូវ​តម្លៃ file ដែល ​ឥតប្រយោជន៍ នៅពេល​លោកអ្នក​ដំឡើង​កម្មវិធី និងលុប​កម្មវិធី​ជាដើម ។ដូចនេះ ដើម្បី​ដោះស្រាយបញ្ហានេះយើងសូមណែនាំ​នូវ​កម្មមួយ​ឈ្មោះ​ថាRegistryBooster (មាន​តួនាទី​សម្អាត Registry ឥតប្រយោជន៍​កម្មវិធី​នេះមាន​ក្នុង CD លេខ២៦) ។
​ចំណុច​ទី២៖ នៅ​ក្នុង​ចំណុច​ទីពីរនេះ ដើម្បី​បង្កើន​ល្បឿន កុំព្យូទ័រ​លោកអ្នក​នោះគឺការ Defragment

ចំណុច​ទី៣៖ បិទ​នូវ Aero Theme នៅលើ Windows 7
Aero Theme វាមាន​តួនាទី​ជាអ្នក​កំណត់​នូវ​ពណ៌របស់ windows 7 ឲ្យ ​អ្នក​ប្រើ​ប្រាស់ មើលទៅមានភាព​ប្រសើរ​ជាមុន តែទោះបីជា​យ៉ាង​ណា​ក៏​ដោយវាជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​ យឺតផងដែរពី​ព្រោះ​វា​ទាញយក​នូវ Graphic និង CPU របស់​កុំព្យូទ័រ ។ដើម្បី​ដំណើរ​ការវាបាន​លោកអ្នក​ត្រូវចុចMouse ស្ដាំនៅDesktop è PersonalizeèWindows Color Tab  រួច ដោះ Check នៅ “Enable Transparency” ហើយ ចុច Apply
​ចំណុច​ទី៤៖ Free Space
​ ប្រសិនបើ​កុំព្យូទ័រ​លោកអ្នក​មាន​ទំហំ​ថាសរឹងតូចពេកក៏​បណ្តាល​ឲ្យ​ កុំព្យូទ័រ​លោកអ្នក​យឺងផងដែរ ។ដើម្បី​បង្កើន​ទំហំ​ថាសរឹង​លោកអ្នក​អាចលុប file បណ្តោះអាសន្នរបស់ Internet និង file ដែល​មិន​សំខាន់​ផ្សេងៗ ឬ​ក៏​ប្រើ​នូវ Disk Cleanup Tool ជាដើម ។
​ចំណុច​ទី៥៖ បិទ Windows Indexing Service
Indexing Service គឺជា​សេវាកម្ម​ដែល​តែងតែ​ដំណើរ​ការ Background កុំព្យូទ័រ​របស់អ្នក ហើយធ្វើ​ឲ្យ​ថាសរឹង​កុំព្យូទ័រ​របស់អ្នក និង CPU មាន​ដំណើរ​ការយឺតទៅ ។ Indexing Services មាន​តួនាទី​បង្កើត​នូវ Index របស់ Content និង Properties ដើម្បី​បង្កើន​ល្បឿន​ក្នុង​ការ​ស្វែងរក file នៅ​ក្នុង Local និង Network Drive ។ដើម្បី​អនុវត្តន៍សូម​លោកអ្នក​អាចចូលទៅ​ក្នុង My computer រូច
១ ចុច Mouse ស្ដាំលើ Drive C:è Propertiesèដោះ Check នៅលើ “Allow files on this drive to have contents indexed in addition to file properties”
ចំណុច​ទី៦៖ បិទ Visual Effect នៅ​ក្នុង Windows 7
ជាការពិតណាស់ Visual Effect គឺវា​បង្កើន​ល្បឿន​នៅ​ក្នុង​ការ Boot នូវ Windows កុំព្យូទ័រ​របស់​លោកអ្នក​លើកដំបូង ដូចនេះ​លោកអ្នក​អាចបិទ​នូវ Visual Effect ដែល​មិនចាំបាច់មួយចំនួននៅ​ក្នុង Windows លោកអ្នក​បានអនុវត្តន៍ដូចនេះគឺ ចុចMouseស្ដាំលើ“computer”è“Properties”è“Advanced System Settings”è“advanced”
នៅ​ខាងក្រោម “Performance” ចុចយក “setting”  ជ្រើសរើស CustomèOK
ចំណុច​ទី៧៖   បង្កើត Windows 7 ReadyBoost 
ReadyBoostគឺជា​លក្ខណៈ​ពិសេសមួយផងដែររបស់ Windows 7 និង Vista  ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​យក​នូវ​ឧបករណ៍ USB flash ធ្វើជា​អ្នក​បង្កើន​នូវ​ល្បឿន​កុំព្យូទ័រ​របស់អ្នក ។ របៀបធ្វើ ReadyBoost http://www.mydigitallife.info/2010/02/07/how-to-enable-and-use-readyboost-in-windows7 and-vista/
​ចំណុច​ទី៨៖ បិទ Start Up
​នៅពេល​កុំព្យូទ័រ​លោកអ្នក​ចាប់ផ្តើមបើកលើកដំបូងគឺវា Load នូវ​ចំនួន​កម្មវិធី​ជា​ច្រើន​ដោយស្វ័យប្រវត្តដែល​កម្មវិធី​ទាំងនេះមាន​កម្មវិធី​ខ្លះ​លោកអ្នក​មិនត្រូវការ​ប្រើ​នោះទេដូចនេះ​លោកអ្នក​អាចបិទ​កម្មវិធី​ដែល Startup ដោយស្វ័យប្រវត្តឲ្យ​ស្រប​ទៅតាម​តម្រូវ​ការ​របស់អ្នក។ដើម្បី​បិទ​នូវStartupនេះ​លោកអ្នក​អាចធ្វើដូច​ខាងក្រោម​
១ ចូល Start è  run (Windows+r) è វាយពាក្យ  msconfig
ចំណុច​ទី៩៖ បិទ​នូវ​សេវាកម្ម​មិនចាំបាច់ចោល
ជាធម្មតាកុំព្យទ័រ​លោកអ្នក មាន​នូវ​កម្មវិធី​ជា​ច្រើនហើយ​កម្មវិធី​ទាំងនោះ​មាន​សេវាកម្ម​ជា​ច្រើន​ដែល​ដំណើរ​ការនៅ Background របស់វា (Windows) ហើយ​សេវាកម្ម​មួយចំនួនមិនចាំបាច់​សម្រាប់​ការ​ប្រើ​ប្រាស់​នោះទេដូចនេះ​លោកអ្នក​អាចធ្វើបិទដោយអនុវត្តន៍ដូច​ខាងក្រោម​៖
១ ចូល  Startèrun èវាយពាក្យ services.msc
សម្រាប់​កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់​តាមផ្ទះ លោកអ្នក​អាចបិទ​នូវ សេវាកម្ម​មួយចំនួនដូច​ខាងក្រោម​៖
   Automatic Updates
    Error Reporting Service
    Help and Support
    Indexing Service
    NetMeeting Remote Desktop Sharing
    Performance Logs and Alerts
    Protected storage
    Remote Registry
    Routing and Remote Access
១០    Secondary Logon
១១  Task Scheduler
​ចំណុច​ទី១០៖ Upgrade អង្គចងចាំ ក្នុង​ករណី​ដែល​លោកអ្នក​គិតថា
កុំព្យូទ័រ​របល់​លោកអ្នក​មិនមានភាព​ប្រសើរ​ឡើង ឬកុំព្យូទ័រ​លោកអ្នក​មានអង្គចងចាំតូចពេក លោកអ្នក​អាច​ធ្វើការ Upgrade អង្គចងចាំ​កុំព្យូទ័រ​របស់អ្នក​ 






By: Thai Lann


No comments:

Post a Comment