Popular Posts

សង្ខេប Formula and function ក្នុង Excel 2010

សង្ខេប Formula and function ក្នុង Excel 2010



I. ការប្រើប្រាស់​ Operator (+, -, *, /) -Plus sign សញ្ញាបូក​(+) ត្រូវបានគេប្រើសម្រាប់បូកអថេរពីរ ឬច្រើន ។
ឧទាហរណ៍ៈ​  =A1+A2 រួច Enter
-Minus sign សញ្ញាដក​ (-) ត្រូវបានគេប្រើសម្រាប់ដកអថេរពីរ ឬច្រើន ។
ឧទាហរណ៍ៈ​  =A1-A2 រួច Enter
-Multiplication sign សញ្ញាគុណ​ (*) ត្រូវបានគេប្រើសម្រាប់គុណអថេរពីរ ឬច្រើន ។
ឧទាហរណ៍ៈ​  =A1*A2 រួច Enter
-Division sign សញ្ញាគុណចែក​ (/) ត្រូវបានគេប្រើសម្រាប់ចែកអថេរពីរ ។
ឧទាហរណ៍ៈ​  =A1/A2 រួច Enter
-Exponentaition សញ្ញាស្វ័យគុណ​ (^) ត្រូវបានគេប្រើសម្រាប់គិតស្វ័យគុណ ។
ឧទាហរណ៍ៈ​  =A1^A2 រួច Enter

1.   ប្រមាណវិធីប្រៀបធៀប
ប្រៀបធៀបតម្លៃ 2 ដោយសញ្ញា Operator យើងនឹងទទួលបានលទ្ធផល True or False ។
Comparison operator Meaning
Example
= (equal sign) Equal to A1=B1
> (greater than) Greater than A1>B1
< (less than sign) Less than A1<B1
>= (greater than or equal to sign) Greater than or equal to A1>=B1
<= (less than or equal to sign) Less than or equal to A1<=B1
<> (not equal to sign) Not equal to A1<>B
  1. 2.   Using Function
-SUM គឺជាការបូកសរុបចំនួនលេខទាំងអស់ចូលគ្នានៅក្នុង Rang នៃ Cell ។
Syntax
=Sum(number1,number2, …)
-Count ត្រូវបានគេប្រើសម្រាប់​រាប់ចំនួនដែលមាននៅក្នុង Cell ។
=Count(value1, value 2, …)
-Counta គេប្រើសម្រាប់រាប់លេខ ឬអក្សរ លើកលែងតែគ្មានទិន្នន័យប៉ុណ្ណោះ ។
=Counta(value1, value 2, …)
-Countif គេប្រើសម្រាប់គណនាចំនួន តាមការកំណត់លក្ខខ័ណ្ឌនៃ Criteria ។
=Countif(range, Criteria)
-Average គេប្រើសម្រាប់រកតម្លៃកណ្ដាល​ ឬមធ្យមដែលគេច្រើនប្រើសម្រាប់​រកមធ្យមភាគ​សិស្ស ឬ​តម្លៃមធ្យមណាមួយ ។
=​Average(number1, number2,….)
number1, number2,…  គឺជាតម្លៃលេខដែលគិតជាមធ្យមភាគចាប់ពី១តួ ដល់២៥៥តួ ។ ​
-MAX គេប្រើសម្រាប់រកតម្លៃធំបំផុត ។​
=​MAX(number1, number2,….)
number1, number2,…   គឺជាតម្លៃលេខដែលត្រូវ គិតជាចំនួនធំបំផុត ចាប់ពី១តួ ដល់២៥៥តួ ។
-MIN គេប្រើសម្រាប់រកតម្លៃតូចបំផុត ។​
=​MAX(number1, number2,….)
number1, number2,…គឺជាតម្លៃលេខដែលត្រូវ គិតជាចំនួនតូចបំផុត ចាប់ពី១តួ ដល់២៥៥តួ ។
-Product ត្រូវបានគេប្រើសម្រាប់គណនារកផលគុណចំនួនច្រើន ។
=​Product(number1, number2, number3….)
-Square ត្រូវបានគេប្រើសម្រាប់រក ឬសការេមួយចំនួន ។
=Sqrt(Number)
-SubTotal ត្រូវបានគេប្រើសម្រាប់បូកសរុបទៅតាមផ្នែក ឬតាមតំបន់ ។
=Subtotal(function_num, ref1, ref2,…)
function_num: ជាលេខរៀងរបស់ function subtotal គឺឋិតនៅលេខរៀងទី៩ ។
ref1, ref2,… ជាទីតាំងរបស់ Cell Address ដែលត្រូវធ្វើការបូកសរុបពី១ ដល់២៩ ។
-Factorial  ប្រើសម្រាប់គុណលេខបណ្ដាក់គ្នាដែល Number មិនអាចជាចំនួនអវិជ្ជមាន​ហើយបើសិន​ជាតម្លៃមិនមែនជាចំនួនគត់ វានឹងកាត់តម្លៃលេខនោះចោលទុកតែចំនួនគត់ ។
=Fact(Number)
-Fixed ប្រើសម្រាប់កំណត់ចំនួនក្បៀសក្រោយទសភាគដោយលើកយកតម្លៃលេខដែលស្តិត ​នៅពី​ក្រោយ​ខ្ទង់ជាចំនួនទស្សភាគនៅពេលវាមានតម្លៃធំជាង​ ឬស្មី៥ នោះគិតតម្លៃវាស្មី១ ។
​            ​ =Fixed(number,decimals,no_commas)
Number ជាលេខដែលត្រូវកំណត់លើចំនួខ្ទង់ក្រោយទសភាគ
Decimals ជាចំនួនខ្ទង់ក្រោយទសភាគដែលត្រូវកំណត់
No_Commas ជាការកំណត់អោយមានក្បៀស មានន័យថាបើវាយ True វានឹងមិនកំណត់​ខ្ទង់​ពាន់​ឡើយ តែបើវាយ False វានឹងកំណត់អោយ ។
3. If Condition
-IF សម្រាប់សិក្សាលើលក្ខខ័ណ្ឌអ្វីមួយ​ ដែលលក្ខ័ណ្ឌ​នោះត្រូវតែមានភាពពិតឬមិនពិត ។
=IF(logical_test, value_if_true, value_if_false)
Logical_test: កំណត់លក្ខខ័ណ្ឌអោយទិន្នន័យ
Value_if_true តម្លៃនឹងត្រូវបង្ហាញបើលក្ខខ័ណ្ឌពិត
Value_if_false តម្លៃនឹងត្រូវបង្ហាញបើលក្ខខ័ណ្ឌមិនពិត
-AND ឈ្នាប់នឹង​(⋀)​ ប្រើសម្រាប់កំណត់លក្ខខ័ណ្ឌណាមួយដាច់ខាត និងតម្លៃនៅចន្លោះ​ដាច់​ខាត ។
=AND (Logical1, Logical2,… Logical30)
Logical1, Logical2,… Logical30 ជាលក្ខ័ណ្ឌរបស់អនុគមន៍​AND ប្រសិនការពិភាក្សា របស់​ Logical ទាំង30 នោះវាបង្ហាញលទ្ធផលTrue, ផ្ទុយពីនោះវាបង្ហាញលទ្ធផលFalse) ។ ​
-IF និង AND ប្រើសម្រាប់កំណត់លក្ខខ័ណ្ឌច្រាសពីគ្នា ។
=IF(AND(Logical1, Logical2), Logical3,…)
-OR ប្រើសម្រាប់កំណត់លក្ខខ័ណ្ឌណាមួយ (ពិតមួយមិនពិតមួយលទ្ធផល True)
=OR(Logical1, Logical2,… Logical30)
-NOT អនុគមន៍វានឹងបង្ហាញនូវពាក្យ False កាលណាពិភាក្សាទៅពិត ផ្ទុយមកវិញវានឹងបង្ហាញពាក្យ True បើការពិភាក្សាមិនពិត ។
=OR(Logical)
-IF,AND,OR ជាការផ្តុំច្រើនបញ្ចូលគ្នា(IF,AND,OR) ដើម្បីដោះស្រាយលើលំហាត់ដែលស្មុគ្រ​ស្មាញមិន​អាចប្រើអនុគមន៍មួយបាន ។
=IF(AND(OR(Logical1, Logical2,… Logical30), Logical2,…),True,False)
-Sumif ប្រើសម្រាប់បូកដោយមានលក្ខខ័ណ្ឌ ។
=SUMIF(range, criteria, sum_range)
​            Range: ជាបណ្ដុំ Cells ដែលត្រូវ Select
Criteria:ជាលក្ខខ័ណ្ឌដែលត្រូវកំណត់យក
Sum_range: ជាចំនួនឬតម្លៃដែលត្រូវបូកសរុបក្នុងលក្ខខ័ណ្ឌ (criteria) ។

II. Date Function
-Today: សម្រាប់បញ្ចូលកាលបរិច្ឆេទបច្ចុប្បន្ន ។​​
=TODAY()
-Now: សម្រាប់ដាក់ជាថ្ងៃ ខែ​ ឆ្នាំ ឬម៉ោងបច្ចុប្បន្ន អាស្រ័យលើការ format របស់យើង ។
=NOW()
-Month: សម្រាប់មើលខែទីប៉ុន្មាន ។
=MONTH(11/October/2011) លទ្ធផលគឺខែ 10
-Edate: សម្រាប់រកថ្ងៃ ខែ ឆ្នាំ មុនថ្ងៃណាមួយ ។
            =EDATE(srart_date,months)
-Day: សម្រាប់បំលែងពីលេខនៃប្រព័ន្ធ ថ្ងៃ ខែ ឆ្នាំ ទៅជាចំនួនលេខទូទៅ ។
=Day(serial_number)
-Days360: សម្រាប់រាប់ចំនួនថ្ងៃ ខែ​ ឆ្នាំ នៃកាលបរិច្ឆេទ ។
            =Days360(srart_date, end_date,method)
            start_date: ជាកាលបរច្ឆេទនៃការចាប់ផ្តើម
            end_date: ជាកាលបរិច្ឆេទនៃការបញ្ចប់
            method: ជាកន្លែងកំណត់ True or False
-Year: សម្រាប់បំលែងពីលេខនៃប្រព័ន្ធថ្ងៃខែឆ្នាំ ទៅជាចំនួនលេខទូទៅ ។
                  =Year(serial_number)
-Weekenum: សម្រាប់ប្រើបង្ហាញចំនួនអាទិត្យ ។​
            =WEEKNUM (serial_number,return_type)
-Networkday: រកថ្ងៃធ្វើការ ចន្លោះថ្ងៃចាប់ផ្ដើម និងថ្ងៃបញ្ចប់ការងារដោយមិនគិតថ្ងៃសំរាក និងចុង​សប្ដាហ៍​។
            = Networkday (srart_date, end_date,holidays)
-Minute: ស​ម្រាប់គណនារកនាទី (ជាចំនួនគត់ពី១ ដល់៥៩) ។
            =Minute(serial_number)
-Nested of Hour and Minute Function
            =Minute(serial_number)/60+Hour(serial_number)

-Date Fucntion: ជាអនុគមន៍បង្ហាញតំលៃលេខ ឬ​ ​ថ្ងៃ ខែ ឆ្នាំ ទៅតាមការប្រើប្រាស់នៅក្នុង Microsoft Office Excel
            =Date(Year,Month,Day)
-Nested of Logical and Date/Time
      -ការផ្គុំអនុគមន៍ IF and Days360: ជាការផ្គុំរវាងអនុគមន៍ទាំងពីរនេះ គឺដើម្បីដោះស្រាយ​លើ​​លំហាត់​ដែលទាក់ទងនឹងLogical and Day ហើយអនុគមន៍ទាំងពីរនេះមានទំនាក់ទំនងជាមួយគ្នា ។
            =IF(Days360(start date,end date))
            -ការផ្គុំអនុគមន៍ IF and Hour and Minute: ជាការផ្គុំរវាងអនុគមន៍ទាំងបីនេះ គឺដើម្បីដោះស្រាយ​លំហាត់ទាក់ទងនឹងម៉ោង ។
                                   =IF(hour(serial_number)+minute(serial_number)/60),True,False))))
1. Text Funtion
-Upper: បំលែងពីអក្សរតូចធំទៅអក្សរធំទាំងអស់ ។​
         =UPPER(text)
-Lower: បំលែងពីអក្សរតូចធំទៅអក្សរតូចទាំងអស់ ។​
         =LOWER(text)
-Proper: បំលែងអក្សរតូចធំទៅអក្សរធំនៅដើមឃ្លា ។
         =Proper(text)
-Concatenate: សម្រាប់តភ្ជាប់តួអក្សរពី​cell ពីរបីឬច្រើនផ្សេងៗគ្នាអោយមានតែតួអក្សរមួយឃ្លាក្នុង​cell​តែមួយ ។
            =Concatenate(text)
-Trim: ប្រើសម្រាប់កាត់ Space​​ ដែលលើសពី១​ ដង ។
            =TRIM(text)
-Left: ស្រង់តួអក្សរយកចេញពីខាងឆ្វេង ។
         =LEFT(text,num_chars)
-Right: ស្រង់តួអក្សរយកចេញពីខាងស្ដាំ ។
         =RIGHT(text,num_chars)
-Len: ប្រើសម្រាប់រាប់ចំនួនតួអក្សរគិតទាំង space ។
            =LEN(text)
-Mid: ប្រើសម្រាប់កាត់យកតួអក្សរពីត្រឹមណា ហើយប៉ុន្មានតួ ។ =MID(text,start_num,num_chart)
-Find: រកលំដាប់តួអក្សរ ឬពាក្យនៅក្នុង Text ។
         =FIND(find_text,within_text,start_num)
-Search: គឺជាការរកមើលលំដាប់តួអក្សរ ឬពាក្យនៅក្នុងអត្ថបទ ។
=SEARCH(find_text,within_text,start_num)
-Dollar: សម្រាប់ Format លេខអោយទៅជារូបិយប័ណ្ណដុល្លាអាមេរិក ។
            =Dollar(number,decimal)
-Exact: សម្រាប់ប្រៀបធៀបរវាងតម្លៃពីរ​ ។ ប្រសិនបើតម្លៃទាំងពីរដូចគ្នាវានឹងបង្ហាញតម្លៃគឺ​ True ផ្ទុយមកវិញគឺ False ។
=EXACT(Text,Text)
-Text: បំលែងតម្លៃលេខទៅជាអក្សរទៅតាមការ​ Format ចង់បាន ។
=Text(text,format_text)
2. ការគ្រប់លើទិន្នន័យ
-ការស្វែងរកទិន្ន័ដោយប្រើ Lookup
          =LOOKUP(lookup_value,lookup_vector,result_vector)
            lookup_value: ជាតម្លៃដែលត្រូវស្វែងរក
            value,lookup_vector: ជាសំណុំ Cell ដែលអាចផ្ទុកនូវតម្លៃដែលយើងចង់ស្វែងរក
            result_vector ជាលទ្ធផលដែលគេចង់បង្ហាញចេញនៅពេលជួបនូវតម្លៃចង់ស្វែងរក

-ការស្វែងរកទិន្នន័យដោយប្រើ HLookup
HLookup ផ្តល់លទ្ធភាពឱ្យយើងស្វែងរកទិន្ន័យក្នុងជួរដេកទី១ នៃជួរឈរមួយរួចបោះ​ចេញនូវ តម្លៃមួយដែលស្ថិតក្នុងជួរដេកណាមួយ ដែលអ្នកបានកំណត់ក្នុងជួរឈរដដែល ។
=LOOKUP(lookup_value,table_array,row_index_num,range_lookup)
            lookup_value: ជាតម្លៃដែលត្រូវស្វែងរក
            table_array: ជាតារាងទិន្ន័យដែលផ្ទុកទិន្ន័យដែលត្រូវរក
            row_index_num: ជាលេខជួរដេកដែលត្រូវបោះចេញនូវតម្លៃ
            range_lookup: ជាតម្លៃ True ឬ False ប្រសិនបើដាក់ True នោះកម្មវិធីនឹងយក តម្លៃ ប្រហែល ពោលគឺ​តម្លៃ ដែលតូចជាងបន្ទាប់តម្លៃដែលត្រូវរក ក្នុងករណីដែលរកមិនឃើញ នូវតម្លៃដែលត្រូវ​រក ។ តែចំពោះ False បើកម្មវិធីរកមិនឃើញ នោះវានឹងបោះចេញនូវ កំហុស ។

-ការស្វែងរកទិន្ន័ដោយប្រើ VLookup
VLookup ផ្តល់លទ្ធភាពឱ្យយើងស្វែងរកទិន្ន័យក្នុងជួរដេកទី១ នៃតារាងទិន្ន័យ​​ រួចបោះ​មកវិញនូវទិន្ន័យក្នុងជួរដេកដដែលនៃជួរឈរដទៃ ។
=VLOOKUP(lookup_value,table_array,col_index_num,range_lookup)
            lookup_value: ជាតម្លៃដែលត្រូវស្វែងរក
            table_array: ជាតារាងទិន្ន័យដែលផ្ទុកទិន្ន័យដែលត្រូវរក
            col_index_num: ជាលេខជួរឈរដែលត្រូវបោះចេញនូវតម្លៃ ប្រសិនបើកម្មវិធីរកឃើញ​នូវតម្លៃដែលគេចង់រក ។
            range_lookup: ជាតម្លៃ True ឬ False ប្រសិនបើដាក់ True នោះកម្មវិធីនឹងយក តម្លៃ ប្រហែល ពោលគឺ​តម្លៃ ដែលតូចជាងបន្ទាប់តម្លៃដែលត្រូវរក ក្នុងករណីដែលរកមិនឃើញ នូវតម្លៃដែលត្រូវ​រក ។ តែចំពោះ False បើកម្មវិធីរកមិនឃើញ នោះវានឹងបោះចេញនូវ កំហុស ។
-ការប្រើប្រាស់ Hyperlink
          Hyperlink ផ្តល់លទ្ធភាពឱ្យយើងបើកឯកសារមួយដែលត្រូវបានរក្សាទុកលើ Server, intranet ឬ Internet ។
            Hyperlink(link_location,friendly_name)
            link_location: គឺជាទីតាំងនៃឯកសារដែលត្រូវបើក ។ វាអាចជាទីតាំងមួយនៅក្នុង​ wordbook ដូចជា cell ឬ range of cells ឬ​ bookmarkវាអាចជា នៅក្នុង Ms.Word ។
            friendly_name:  ជាតួអក្សសំរាប់ចុចឆ្ពោះទៅកាន់ទីតាំងនៃឯកសារ ។
The End

By: Thai Lann

No comments:

Post a Comment